Saturday, June 6, 2026
Saturday, June 6, 2026
Saturday, June 6, 2026

អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចម្រុះចុះហាមឃាត់សំណង់អត់ច្បាប់និងសាងសង់ចូលទៅក្នុងដីទន្លេ២កន្លែង ក្នុងស្រុកកំពង់ត្រឡាច

by Sorn Kunnivoth
25 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ ចុះហាមឃាត់សំណង់អត់ច្បាប់ និងសាងសង់ចូលទៅក្នុងដីទន្លេ ចំនួន២កន្លែង នៅក្នុងស្រុកកំពង់ត្រឡាច ។

សំណង់អត់ច្បាប់ទាំងនេះ ជាប្រភេទសំណង់រឹងមាំ ដែលទីតាំងទី១ ស្ថិតក្នុងភូមិតាជេស ឃុំតាជេស និងទីតាំងទី២ នៅកំពង់ត្រឡាចក្រោម ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

មន្ត្រីអាជ្ញាធរបានហាមឃាត់មិនឲ្យម្ចាស់សំណង់ទាំង២នេះ ធ្វើការសាងសង់ជាបន្តទៀត និងទុករយះពេល១ខែ ឲ្យម្ចាស់សំណង់ធ្វើការរុះរើចេញដោយខ្លួន​ឯង បើមិនអនុវត្តនឹងចាត់វិធានការផ្លូវច្បាប់ ៕ អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍

អត្ថបទពាក់ព័ន្ធ