70 កំពង់ឆ្នាំង ៖វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីន-គ្រាប់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយមីម៉ាក់ (CMAC) ។ លោកឧត្តមសេនីយ៍ត្រី ធៀម សុភាព នាយកមណ្ឌលសុនខ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានសិក្ខាកាមសរុបចំនួន១២នាក់ ដែលត្រូវបានជ្រើសរើសពីបណ្តាអង្គភាពចំណុះ និងទីបញ្ជាការកណ្តាល ។បន្ថែមពីនេះវគ្គហ្វឹកហ្វឺនក៏មានការចូលរួមពីសិក្ខាកាមអន្តរជាតិ ដែលមកពីបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសស៊ូដង់ខាងត្បូង ប៊ូស្នៀ អ៊ុយក្រែន និងប្រទេសអេត្យូពី ។ លោកធៀម សុភាព បញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីននេះ ដំណើរការទៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងអង្គភាពCMAC និងអង្គការ NPA ប្រចាំកម្ពុជា ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានមានប្រសាសន៍បញ្ជាក់ថា វគ្គហ្វឹកហ្វឺនដ៏មានសារសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពបច្ចេកទេស យុទ្ធវិធី និងការគ្រប់គ្រងដឹកនាំក្រុមសុនខ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ក្នុងការអនុវត្តប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌនៃសង្គ្រាមឈ្លានពានរបស់ថៃ សំដៅរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដើម្បីបង្កបង្កើនផល និងអភិវឌ្ឍសហគមន៍ ។ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះអង្គការNPA ប្រចាំកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននៅកម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូបច្ចេកទេសនិងសិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមជានារី ដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាពេលនេះ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026