100 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានគូសបញ្ជាក់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។ ការគូសបញ្ជាក់របស់ ឯកឧត្តម អនុរដ្ឋលេខាធិការ បានធ្វើឡើងក្នុងឱកាសផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ៖ «យើងជាយុវជនចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ដែលមានអ្នកចូលរួម ប្រមាណ ជាង ២ពាន់នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលជាមួយនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវក្រុមអមិត និង ក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គម និងវិស័យអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកស្ទួយ ជាមួយភាពរីកចម្រើនឥតឈប់ឈរ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានប្រសាសន៍បន្ថែមថា ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការបំភ្លៃ បំផ្លើសសាច់រឿងពិតប្រាកដទៅជាមិនពិត។ ឯកឧត្តមបានរម្លឹកថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)ដំណាក់កាលទី១ ឆ្នាំ២០២៥» ដោយបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាង៩លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជិត១៦លាននាក់ និងបន្តយុទ្ធនាការ ប្រឆាំង ព័ត៌មាន ក្លែងក្លាយ ដំណាក់កាលទី២ ឆ្នាំ២០២៦។ ឯកឧត្តមអ្នកនាំពាក្យបានចាត់ទុកថា យុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ និងបានបន្សុទ្ធបរិយាកាសព័ត៌មាន និងបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។ ឯកឧត្តមបញ្ជាក់ថា៖ យុទ្ធនាការនេះ គឺជាមធ្យោបាយ និងជាយន្តការមួយដ៏រឹងមាំ រួមចំណែកខ្លាំងក្នុងការគ្រប់គ្រងសមរភូមិព័ត៌មាន ពិសេសទប់ស្កាត់ការរីកសាយភាយព័ត៌មានបែបបំពុល ដែលជះផលអវិជ្ជមានដល់សង្គម។ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដោយសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងយន្តការព័ត៌មាននិងសាធារណមតិរាជធានី-ខេត្ត បានទប់ស្កាត់ការសាយភាយនៃព័ត៌មានបែបប្រឌិត ក្លែងបន្លំគ្រប់សព្វបែបយ៉ាង រួមទាំងការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យា AI ដែលមានប្រភពពីប្រទេសក្រៅផង ។ ឯកឧត្តមអ្នកនាំពាក្យ បានមានប្រសាសន៍បន្ថែមថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី-ខេត្ត នឹងបន្តលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយ ក្នុងក្របខណ្ឌយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបន្តពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជា ពិសេសពលរដ្ឋវ័យក្មេងទាំងអស់នៅទូទាំងប្រទេស។ ក្នុងន័យនេះដែរ ឯកឧត្តម បានជំរុញដល់បណ្តាញព័ត៌មានរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលមានមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមដែលមានឥទ្ធិពលដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយការពិតឱ្យបានលឿន និងទូលំទូលាយ ព្រមទាំងឆ្លើយតបជាមួយការពន្យល់ និងការបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ដើម្បីជាគ្រឹះនៃភាពនឹងនរក្នុងស្មារតី និងជំនឿចិត្តខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ វ័យ ក្មេង ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចេះវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿ ឬចែករំលែកបន្ត ខណៈដែលការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមជនខិលខូចដែលប៉ុនប៉ងបោកប្រាស់ក្នុងគោលដៅទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ នយោបាយ ឬបង្កចលាចលក្នុងសង្គមជាតិ៕ អត្ថបទ៖ មន្ទីព័ត៌មានរាជធានីភ្នំពេញ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026