Thursday, October 29, 2026
Thursday, October 29, 2026
Thursday, October 29, 2026

ក្រសួងព័ត៌មាន ប្រគល់ថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ

by Sorn Kunnivoth
80 ចំនួនអ្នកទស្សនា

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយសមាជិកា និងតំណាងស្ថាប័នសារព័ត៌មាន ASEAN Top News នាំយកថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

សូមបញ្ជាក់ថា ថវិកានេះប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ASEAN Top News និងដៃគូមួយចំនួនទៀត ដោយមានការចូលរួមរត់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជន ប្រមាណ ១ ៧០០នាក់ និងមាន១១សញ្ជាតិ។

អត្ថបទពាក់ព័ន្ធ