Thursday, October 29, 2026
Thursday, October 29, 2026
Thursday, October 29, 2026

អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើស Online Scams

by Sorn Kunnivoth
57 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច ដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់កុំឲ្យកើតមានបទល្ម់សតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams )ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានដាក់បទបញ្ជានេះនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីអាជ្ញាធរក្រុង ស្រុក សមត្ថកិច្ច និងប្រធានមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ថ្វីត្បិតតែនៅពេលនេះ ខេត្តកំពង់ឆ្នាំង អត់មានទីតាំង ( Online Scams )ក៏ពិតមែន ប៉ុន្តែយើងត្រូវបន្តចុះផ្សព្វផ្សាយដល់ម្ចាស់ទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងនៅតាមបណ្តារោងចក្រដែលមានជនបរទេសចេញចូល ឲ្យពួកគាត់ចូលរួមសហការ ។ជាមួយគ្នានេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវស្រាវជ្រាវ និងទប់ស្កាត់កុំឲ្យកើតមានបទល្មើស Online Scams នៅក្នុងខេត្តកំពង់ឆ្នាំង ជាដាច់ខាត ៕អត្ថបទ៖ ហឹង ចូច /រូបថត៖ សន គន្ធនិវឌ្ឍន៍

អត្ថបទពាក់ព័ន្ធ