Thursday, October 29, 2026
Thursday, October 29, 2026
Thursday, October 29, 2026

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២»

by Sorn Kunnivoth
86 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំមួយយ៉ាងសំខាន់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើវិស័យព័ត៌មាននៅក្នុងខេត្ត។

កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការគ្រប់គ្រងការងារគេហទំព័រ និងការងារសាធារណមតិ ដើម្បីធានាថា រាល់ព័ត៌មានដែលផ្សព្វផ្សាយចេញពីខេត្តកំពង់ឆ្នាំង គឺមានភាពរហ័ស ត្រឹមត្រូវ និងមានទំនុកចិត្តខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរ ក៏បានដឹកនាំរៀបចំផែនការយ៉ាងលម្អិត សម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» ។

នេះជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល ដល់ស្រទាប់យុវជន និងសាធារណជន ឲ្យចេះពិចារណា និងរួមគ្នាបញ្ឈប់ការចែករំលែកព័ត៌មានមិនពិត ដែលអាចបង្កឲ្យមានភាពវឹកវរក្នុងសង្គម។អត្ថបទ ៖ លោកស្រី កែវ សេងសុចិន្តា

អត្ថបទពាក់ព័ន្ធ