68 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានរៀបចំ និងទទួលការបណ្តុះបណ្តាលមួយរយៈនេះ ក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការប្រើប្រាស់និងការការពារគេហទំព័រ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង ២៥ រាជធានីខេត្ត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា ការរៀបចំឱ្យមានគេហទំព័រនៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។ ឯកឧត្តម បានបនកតថា ការរៀបចំគេហទំព័រ សម្រាប់មន្ទីរព័ត៌មាន គឺជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ឲ្យមានភាពទាន់សម័យ រហ័ស និងមានប្រសិទ្ធភាព។ គេហទំព័រទាំងនេះ នឹងក្លាយជាវេទិកាផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាពការងារ និងសេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026