43 នៅក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងមានការរីកចម្រើនយ៉ាងគំហុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចេញនូវគោលការណ៍ណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនការផលិតមាតិកា (Content) ឱ្យបានច្រើន ជាមួយនឹងការដាក់ចំណងជើងឱ្យមានភាពទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ ដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនានាពេលបច្ចុប្បន្ន។ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តទាំង២៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នបានងាកមកទទួលព័ត៌មានតាមរយៈទូរស័ព្ទដៃយ៉ាងច្រើន ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានការថយចុះ។ ដើម្បីដើរឱ្យទាន់ការវិវត្តនេះ ឯកឧត្តមបានណែនាំដល់បណ្តាមន្ទីររាជធានី-ខេត្តត្រូវ បង្កើនសកម្មភាពផលិតមាតិកាព័ត៌មានឱ្យបានសកម្ម និងសម្បូរបែប ដើម្បីឆ្លើយតបនឹងលំហូរព័ត៌មានប្រចាំថ្ងៃ, ច្នៃប្រឌិតចំណងជើងឱ្យមានភាពទាក់ទាញ ចាប់អារម្មណ៍ពីអ្នកអាន ប៉ុន្តែមិនដើរហួសពីការពិតនិង ធានាឱ្យបាននូវគុណភាពអត្ថបទ ខ្លឹមសារមានប្រសិទ្ធភាព ត្រឹមត្រូវតាមវិជ្ជាជីវៈ និងជាព័ត៌មានពិតប្រាកដ។ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា ទោះបីជាបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ឯកជនមួយចំនួនត្រូវបានបិទទ្វារដោយសារបញ្ហាហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ «ដាច់ខាតត្រូវតែដំណើរការ» និងត្រូវពង្រឹងគុណភាពផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលទំនើបឱ្យកាន់តែប្រសើរឡើង។ស្ថាប័នព័ត៌មានរដ្ឋ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាប្រភពព័ត៌មានផ្លូវការ ច្បាស់លាស់ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដោយភាពទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកក្នុងការបង្កើតសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីជៀសវាង និងទប់ស្កាត់ការទទួលបានព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ (Fake News) នៅក្នុងសង្គមជាតិ៕ អត្ថបទ ៖វិទ្យុជាតិ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026 ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង May 10, 2026