94 ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និង ខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទទួលបានថវិកាចំនួន ១០២ ៩៧៩,៨១ ដុល្លារអាម៉េរិកពីសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រ និងចូលរួមក្នុងសកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកក្នុងខេត្តក្រចេះ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងយុវជនកាកបាទក្រហម ប្រមាណជាង ៥០០នាក់។ ការចូលរួមបរិច្ចាគថវិកាពីសប្បុរសជន នាពេលនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការគាំទ្រយ៉ាងសកម្មចំពោះបេសកកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងការជួយសង្គ្រោះ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងជីវភាពខ្វះខាត។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ។ សូមសប្បុរសជន បន្តចូលរួមតាមលទ្ធភាព។ ការចូលរួមរបស់លោក លោកស្រី គឺជាកម្លាំងដ៏សំខាន់សម្រាប់ធ្វើឱ្យកាកបាទក្រហមអាចបន្តបេសកកម្មមនុស្សធម៌បានយ៉ាងទូលំទូលាយ។ សូមយុវជន បន្តស្ម័គ្រចិត្ត បន្តរៀនសូត្រ បន្តអប់រំខ្លួនឯង និងបន្តក្លាយជាគំរូនៃការជួយសង្គម។ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីជួយគ្នា ចែករំលែកគ្នា និងមិនទុកអ្នកលំបាកឱ្យនៅឯកោ ។ ក្នុងឱកាសនោះដែរ តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ ដោយចាត់ទុកការចូលរួមនេះ ជាកម្លាំងចលករសំខាន់ក្នុងការជួយលើកកម្ពស់សុខុមាលភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាក រងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ មានគណនេយ្យភាព និងមានប្រសិទ្ធិភាពខ្ពស់៕ អត្ថបទ៖ ទទក ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026