92 កំពង់ឆ្នាំង ៖សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រួមដំណើរដោយ ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអម ក្រសួងព្រះបរមរាជវាំង និងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូននូវអំណោយដែលជាសណ្តានចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាមន្ត្រី និងលោកជំទាវ សុខ នារី ជូនដល់ក្រុមគ្រួសារកងទ័ព នៅសមរភូមិជួរមុខក្នុងឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ដ៏ ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលជាវីរកងទ័ពជួរមុខ គ្រួសារកងទ័ព ដែលមានទីលំនៅក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងគ្រប់រូប។ សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៌ទាំងមូល។ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានមានប្រសាសន៍ក្រើនរំលឹកឲ្យអាជ្ញាធរមូលដ្ឋានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរបស់គ្រួសារយុទ្ធជន និងអតីតយុទ្ធជន ដែលបានលះបង់យ៉ាងធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិ ហេតុនេះហើយ ទើបសម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល ជានិច្ចកាលតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ដោយនាំយកនូវអំណោយជូនដល់គ្រួសារកងទ័ពជួរមុខ សរុបចំនួន ១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ចំនួន ១បាវ ស្មើ៥០គ.ក មី ចំនួន១កេស ស្មើ២៤កញ្ចប់ ទឹកត្រី ចំនួន ១យួរ ស្មើ ៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើ ៦ដប ថង់យួរដៃបរិស្ថានចំនួន១ និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល)។ សម្តេចមហាមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមហាមន្ត្រី បានមានប្រសាសន៍ផងដែរ អំពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព ដែលយើងត្រូវរួបរួមគ្នាថែរក្សាការពារឲ្យបានជាដាច់ខាត។ សម្តេចមហាមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ចំពោះបងប្អូន ប្រជាពលរដ្ឋជាក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ទាំង១៥៣គ្រួសារ និងបានជូនពរជ័យសិរីមង្គល សូមបងប្អូនបានប្រកបតែសេចក្តីសុខ សុភមង្គល ជាដរាបតរៀងទៅ។ សូមរំលឹកថា សកម្មភាពមនុស្សធម៌នេះជាលើកទី៥ហើយ ដែលសម្តេចមហាមន្ត្រី គុយ សុផល បាននាំយកនូវអំណោយដ៏សប្បុរសយកមកចែកជូនដោយផ្ទាល់ដៃដល់គ្រួសារវីរកងទ័ពនៅសមរភូមិជួរមុខ ស្ថិតនៅស្រុកបរិបូរណ៌ ដោយកាលពីចំនួន៤លើកកន្លងមក បាននាំយកទៅចែកជូននៅស្រុកបរិបូរណ៌ចំនួន៣លើក និងស្រុកជលគីរីចំនួន១លើក ដែលនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026