136 កំពង់ឆ្នាំង ៖គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំធ្វើវេទិការពិភាក្សា ជាមួយយុវជន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ យុវជនគណបក្ស ប្រជាជនកម្ពុជា ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា វេទិការនេះធ្វើឡើង ដើម្បីពង្រឹងសតិអារម្មណ៍ ទំនុកចិត្តជឿជាក់របស់យុវជន ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ និងផ្តល់នូវចំណេះដឹងបន្ថែមដល់យុវជន ដើម្បីបន្តផ្សព្វផ្សាយជូនដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃ នាពេលកន្លងមកនេះ។ ដំណើរការវេទិកានេះ បានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរជាច្រើនពីសំណាក់យុវជន ដោយផ្តោតជាសំខាន់ពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាព្រំដែន, ការអភិវឌ្ឍមូលធនមនុស្ស សមត្ថភាព បច្ចេកវិទ្យាឌីជីថល ជំនាញវិជ្ជាជីវៈដល់យុវជន, យុទ្ធនាការបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា, ច្បាប់កាតព្វកិច្ចយោធា, ទាក់ទងនឹងអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការពិចារណាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ក្នុងការ បញ្ចូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ ដោយមិនមែនទៅធ្វើជាកងទ័ពកាន់កាំភ្លើងនោះទេ, ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលើវិស័យកសិកម្ម, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, បញ្ហាដីធ្លី, ការផ្ដល់សេវាសាធារណៈ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបញ្ហាសំខាន់ៗជាច្រើនទៀត ៕ អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026