88 កំពង់ឆ្នាំង ៖ ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា លឹម គឹមលាង ម្តាយបង្កើត ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ទន់ សារ៉ាត រួមដំណើរដោយ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បាននាំយកនូវសារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជូនចំពោះឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ជំទាវ លី ប៊ុនសែ ព្រមទាំងក្រុមគ្រួសារ ដោយក្នុងសារលិខិតបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា លឹម គឹមលាង ត្រូវជាម្តាយ ម្តាយក្មេក របស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព នាថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:០៣ នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ ការទទួលមរណភាពរបស់ឧបាសិកា លឹម គឹមលាង ជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីជូន និងសាច់សាលោហិតជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ ចៅៗ ឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការ សោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ឡុង សេង និងលោកជំទា លី ប៊ុនសែ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លឹម គឹមលាង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ» ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍៖ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 16, 2026 AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ June 16, 2026 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន June 15, 2026 សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» June 15, 2026 យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ» June 15, 2026 ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍៖ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា June 14, 2026