85 កំពង់ឆ្នាំង ៖ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឲ្យប្រើប្រាស់ សួនសុវត្តិភាពចរាចរណ៍សិប្បនិម្មិតដំបូងគេ នៅកម្ពុជា ស្ថិតក្នុងបរិវេណវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សួនសុវត្តិភាពចរាចរណ៍ផ្លូវគោកនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមិនា និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដីជាង២ពាន់ម៉ែត្រក្រឡា ស្ថិតក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ប៉េង ពោធិនា ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សួនសុវត្តិភាពចរាចរណ៍សិប្បនិម្មិតនេះ គឺជាសួនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានស្ថាបនាឡើង ដោយមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តការប្រើប្រាស់ផ្លូវជាក់ស្តែង ដល់សិស្សានុសិស្ស យុវជន និងកុមារ សំដៅផ្តល់នូវចំណេះដឹង ពីសុវត្តិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង និងការបើកបរយានយន្តផ្សេងៗ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូបត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឲ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍ នៃការកសាងសួនសុវត្តិភាពចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានជាអតិបរិមា ៕អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026