91 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កន្លងទៅមានបញ្ហាមួយចំនួនបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ដូចជាបញ្ហាឆបោកតាមអនឡាញ ដែលនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ សម្តេចបញ្ជាក់ថា ដើម្បីបោសសម្អាតបញ្ហានេះ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង ហើយកម្ពុជាបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើស Scam Online នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈបញ្ជាការខេត្ត ដែលបានប្តេជ្ជាចិត្តខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាកុំឱ្យខេត្តស្វាយរៀងមានកេរ្តិ៍ឈ្មោះទៅជាមានបញ្ហាអសន្តិសុខដោយសារបញ្ហា Scam Online ពីព្រោះទាំងសេដ្ឋកិច្ចពណ៌ខ្មៅ និងសេដ្ឋកិច្ចប្រផេះ វាប៉ះពាល់ហើយ ប៉ុន្តែតែត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចពណ៌សដើរមុខគេរួមមាន៖ រោងចក្រ សហគ្រាស ដើម្បីបង្កើតឱកាសការងារមិនត្រឹមក្រុងបាវិតមួយនោះទេ គឺពង្រីកវិសាលភាពដល់ខេត្តផ្សេងៗទៀត។ ហើយសេវាគាំទ្រក៏កើតមានទាំងសណ្ឋាគារ ទាំងភោជនីយ៍ដ្ឋានក៏បម្រើឱ្យសេដ្ឋកិច្ចការងារផងដែរ។ ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជំរុញឱ្យអភិបាលខេត្តស្វាយរៀង គណៈបញ្ជាខេត្ត និងគណៈបញ្ជាការឯកភាព ជាពិសេសនៅខាងក្រុងបាវិត ក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាបង្កើតរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។ សម្តេចថា បើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអនុវត្តទាំងអស់គ្នា៕ អត្ថបទ: ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង ១០មុឺនដុល្លារពីសប្បុរសជន សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 ដើរតួនាទីជាក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារក្នុងដែនសមុទ្រត្រួតគ្នា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងមានជំនួបថ្មីជាមួយអ្នកសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាជាង... May 10, 2026 សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង May 10, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) May 5, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 ដើរតួនាទីជាក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលឯកភាពគ្នា... May 5, 2026 ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក May 3, 2026 គណបក្សប្រជាជនកម្ពុជា ធ្វើវេទិការពិភាក្សាជាមួយយុវជន នៅខេត្តកំពង់ឆ្នាំង May 3, 2026