Friday, October 30, 2026
Friday, October 30, 2026
Friday, October 30, 2026

គ្រួសារអតីតយុទ្ធជន៤៨គ្រួសារ ចាប់ឆ្នោតទទួលផ្ទះ និងដីឡូតិ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

by Sorn Kunnivoth
119 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖អាជ្ញាធរខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ បានធ្វើពិធីចាប់ឆ្នោតទទួលផ្ទះ និងដីឡូតិ ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៤៨ គ្រួសារ នៅភូមិអូរកាខុប ឃុំក្រាំល្វា ស្រុកដាមគ្គីមានជ័យ ។

ពិធីចាប់ឆ្នោតទទួលផ្ទះ និងដីឡូតិ ជូនដល់គ្រួសារអតីតយុទ្ធជននាពេលនោះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន លំនៅដ្ឋាន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមនឹងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើល ការដាំដុះ ដំណាំហូបផ្លែ និងបន្លែបង្ការផ្សេងៗទៀត របស់គ្រួសារអតីតយុទ្ធជន នៅក្នុងភូមិអូរ ឃុំក្រាំងល្វា ស្រុកសាមគ្គីមាន និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនមួយចំនួនផងដែរ ៕អត្ថបទ ហឹង ចូច,រូបថតFacebook ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ

អត្ថបទពាក់ព័ន្ធ