216 កំពង់ឆ្នាំង ៖ ក្នុងឱកាសចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យក្រុមការងារពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីបន្តពង្រឹងគោលដៅគម្រោង ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នាំគ្នាបង្កបង្កើនផល ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ សម្រាប់គម្រោង LASED IV នាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចាប់ផ្តើមពិភាក្សាជាមួយធនាគារពិភពលោកជាមុន ដើម្បីងាយស្រួលអនុវត្តគម្រោង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែង សម្រាប់ភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជួយដាំដុះដំណាំ ដែលមានតម្លៃសេដ្ឋកិច្ច ដូចជា ដើមអាកាស្យា ដើមប្រេងខ្យល់ និងស្វាយចន្ទី ព្រមទាំងជួយជ្រើសរើសសត្វចិញ្ចឹមជូនដល់ប្រជាពលរដ្ឋ ដែលចំណាយតិច ប៉ុន្តែអាចផ្តល់ផលចំណេញច្រើន ដូចជា គោ ពពែ និងសត្វក្រួចជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់សម្រាប់ខេត្តកំពង់ឆ្នាំង ដែលគួររៀបចំកសាងផែថ្មីមួយដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រសើរជាងមុន។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា គោលដៅនៃគម្រោងសម្បទានសង្គមកិច្ច មិនមែនត្រឹមតែផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យភូមិដែលពួកគាត់រស់នៅ ក្លាយជាភូមិដែលមានសេដ្ឋកិច្ចដំណើរការ មានការងារធ្វើ មានប្រាក់ចំណូល និងមានប្រាក់សន្សំ។ លើសពីនេះ ការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងភូមិ ក៏នឹងជួយកាត់បន្ថយបំណុលគ្រួសារ និងបន្ធូរបន្ថយសម្ពាធពីប្រាក់កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា គម្រោង LASED IV នឹងផ្តោតជាពិសេសលើភូមិដែលជួបការលំបាកខ្លាំងជាងគេ ដោយជួយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែម និងបង្កើតឱកាសការងារ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026