113 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា៖ “យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ”។ អត្ថបទនិងរូបថត AKP ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026