96 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលដាំក្រូចថ្លុងក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ រក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ដែលត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ឲ្យបានល្អ និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមថ្លែងថា៖«ក្រូចថ្លុងគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៨ ដែលទទួលបានការចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) របស់ប្រទេសកម្ពុជា។ វាជាមោទនភាពរបស់ខេត្តក្រចេះ ដែលមានផលិតផលនេះ ដូច្នេះយើងត្រូវគ្រប់គ្រង បន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែម។ សូមកុំយកពូជប្រភេទផ្សេងមកលាយលំ»។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសក្តានុពលនៃដំណាំក្រូចថ្លុង ដែលមិនត្រឹមតែជួយបង្កើនជីវភាពរបស់បងប្អូនប្រជាកសិករ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្លៃកេរ្តិ៍ឈ្មោះសង្កាត់ និងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ យោងតាមសាលាសង្កាត់កោះទ្រង់ មានបងប្អូនប្រជាពលរដ្ឋដាំក្រូចថ្លុងប្រហែល ៩០ ភាគរយ លើផ្ទៃដីប្រមាណជាង ៣០ ហិកតា ដោយមានដើមក្រូចថ្លុងប្រមាណជាង ១ ម៉ឺនដើម ហើយក្នុងមួយដើមអាចមានផ្លែយ៉ាងតិច ១០០ ផ្លែក្នុងមួយឆ្នាំ។ ក្រូចថ្លុងកោះទ្រង់ អាចលក់បានក្នុងតម្លៃ ១ គីឡូក្រាម ពី ៧,០០០ ទៅ ៨,០០០ រៀល (តម្លៃបេះចេញពីដើម)។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ទិសខាងលិចប្រមាណ ១ គីឡូម៉ែត្រ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ ហិកតា ហើយប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះដីនៅលើកោះនេះសម្បូរទៅដោយជីវជាតិ អំណោយផលដល់វិស័យកសិកម្ម៕អត្ថបទនិងរូបថត ៖AKP ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» Sorn Kunnivoth អត្ថបទពាក់ព័ន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ June 17, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី June 17, 2026 ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 16, 2026 AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ June 16, 2026 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន June 15, 2026 សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» June 15, 2026