65 កំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិនាឆ្នាំ២០២៦ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពី “ ជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC ។ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះដែរ មាន លោកស្រី Kelly Saltzman មន្រ្តីស្ថានទូតសហរដ្ឋអាម៉េរិក និងលោក Hans Peter Risser នាយកអង្គការ NPA ប្រចាំកម្ពុជា។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល ៦សប្តាហ៍ បានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន ១៥នាក់ (ក្នុងនោះស្រ្តីមានចំនួន ១១នាក់) មកពីកងឯកភាពកំចាត់មីនទី៥ របស់អង្គភាពស៊ីម៉ាក់ចំនួន១០នាក់ និងបុគ្គលិកអង្គការ NPA រតនគិរីចំនួន៥នាក់ ក្រោមការដឹកនាំបង្វឹកដោយគ្រូឧទ្ទេសជំនាញមកពីប្រទេសន័រវេស៍។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ចំនួន ២៩មេរៀន ដែលរួមមានការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់លើទីវាលយ៉ាងស៊ីជម្រៅ លើជំនាញសំខាន់ៗដូចជា ការសម្គាល់ប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់កាំភ្លើងត្បាល់ ប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ការប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបៗ និងបច្ចេកទេសកម្ទេចយុទ្ធភណ្ឌជាក់ស្តែងជាដើម។ ការរៀបចំវគ្គហ្វឹកហ្វឺននាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការជាក់ស្តែង ជាពិសេសនៅតាមបណ្តោយដងទន្លេមេគង្គ ដែលតែងមានសេចក្តីរាយការណ៍ពីការរកឃើញយុទ្ធភណ្ឌសំណល់ពីសង្គ្រាមជាបន្តបន្ទាប់។ ការបង្កើនជំនាញដល់មន្ត្រីជួរមុខ មិនត្រឹមតែជួយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងជំរុញការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើង។ ធ្វើសេចក្តីរាយការណ៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ក៏បានបង្ហាញពី មោទនភាពចំពោះលទ្ធផលនៃវគ្គសិក្សានេះ ដែលជាផ្នែកមួយនៃបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ដែលវិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមបានចំនួន ៤៤,០០០នាក់ ស្មើនឹង១.២០០វគ្គសិក្សា ចាប់តាំងពីឆ្នាំ១៩៩២ មក ដើម្បីឆ្ពោះទៅរកគោលដៅរំដោះផ្ទៃដី សម្រាប់កម្ពុជាគ្មានមីននាពេលអនាគត។ លោកឧត្តមសេនីយ៍ត្រីក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hans Peter Risser នាយកអង្គការNPA ប្រចាំកម្ពុជា ដែលបានគាំទ្រទាំងស្មារតី ថវិកា និងបច្ចេកទេសសម្រាប់វគ្គនេះឱ្យដំណើរការ បានល្អប្រសើររហូតបញ្ចប់វគ្គជាស្ថាពរ និងមន្រ្តីអមដំណើរ និងជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ថវិកាដល់អង្គភាពស៊ីម៉ាក់ សម្រាប់គាំទ្រសកម្មភាពមីននៅកងឯកភាពកំចាត់មីនទី៣ និងទី៥តរៀងមក។ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គនាឱកាសនោះ ឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករង CMAC បានសម្ដែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកទៅបំពេញភារកិច្ចឱ្យបានគាប់ប្រសើរ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអង្គការ NPA ជាមួយអង្គភាពCMAC និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្ដល់ការគាំទ្រទាំងថវិកានិងបច្ចេកទេស ដើម្បីរួមចំណែកក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពស៊ីម៉ាក់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជំនាញរបស់បុគ្គលិកនៃផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អង្គភាព CMAC។ បន្ថែមពីនេះអង្គភាព CMAC កំពុងពិភាក្សាជាមួយកងទ័ពសហរដ្ឋអាម៉េរិកនៃ (បញ្ជាការដ្ឋានប៉ាស៊ីហ្វិក) ដើម្បីរៀបចំផែនការកម្មវិធីបណ្តុះបណ្តាលរយៈពេលប្រាំឆ្នាំសម្រាប់បុគ្គលិកផ្នែក EOD ដែលអាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ។ ជាការឆ្លើយតប លោកស្រី Kelly Saltzman មន្រ្តីស្ថានទូតសហរដ្ឋអាម៉េរិកបានមានប្រសាសន៍ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាផ្តល់ជំនួយសរុបចំនួន ១៣ លានដុល្លារសម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាក្នុងឆ្នាំនេះ។ នេះរួមបញ្ចូលទាំងកញ្ចប់ថវិកាចំនួន ១០ លានដុល្លារថ្មីៗនេះ និងថវិកាបន្ថែមចំនួន ៣ លានដុល្លារទៀតជាពិសេសដើម្បីគាំទ្រដល់ការបោសសម្អាតមីន។ ថវិកានេះគាំទ្រដល់វគ្គបណ្តុះបណ្តាលជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលដំណើរការដោយអង្គការជំនួយប្រជាជនន័រវេស សម្រាប់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ៕អត្ថបទ ហឹង ចូច , រូបថត សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026