100 កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវបណ្ឌិតបានថ្លែងថា «កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា»។ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេសការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សាក្នុងតំបន់មាន អសន្ដិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា «កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និងការផលិត អាហារដោយខ្លួនឯង ដែលចូលរួម បង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ និងជាការផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា»។ លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ ។ ជាមួយនេះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកទឹកឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ ។ នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសរំលេចអំពីតួនាទីសំខាន់ នៃកាអនុវត្ដកម្មវិធីដែលចូលរួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុងធ្វើឡើងនៅក្នុងសាលាជាង ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល ។ សូមបញ្ជាក់ថា សាលាបឋមសិក្សាប្រាសាទជាងទង នៅឆ្នាំសិក្សា២០២៥-២០២៦នេះ សាលាមានបុគ្គលិកសរុប ៩នាក់ ស្រី ៥នាក់ និងមានសិស្សសរុប ២៩៣នាក់ ស្រី ១៤០នាក់ (មត្តេយ្យសិក្សា ៥០នាក់ ស្រី ២៨នាក់) ចែកជា ៨ថ្នាក់ និងថ្នាក់មត្តេយ្យសិក្សាសហគមន៍ ១ថ្នាក់។ មានសិស្សក្រីក្រ ៣៣នាក់ស្រី ១៦នាក់ (សិស្សមានពិការភាព ៥នាក់ស្រី ១នាក់) បានទទួលអាហារូបករណ៍ពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។ បច្ចុប្បន្ន សាលាទទួលសិស្សមកពីភូមិចំណុះចំនួន ៤ ស្មើ ៧៣៧ គ្រួសារ និងមានប្រជាជនសរុប ២ ៦៥៥នាក់ ស្រី ១ ៤២៨នាក់។ ប្រជាពលរដ្ឋរស់នៅទីនេះ ភាគច្រើនជាកសិករ និងមានជីវភាពកម្រិតមធ្យមសិស្សនៅទីនេះ បានបោះបង់ការសិក្សាខ្ពស់ នៅចន្លោះចាប់ ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១១ គឺនៅមុនពេលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ៕ កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវបណ្ឌិតបានថ្លែងថា «កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា»។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេសការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សាក្នុងតំបន់មាន អសន្ដិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា «កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និងការផលិត អាហារដោយខ្លួនឯង ដែលចូលរួម បង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ និងជាការផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា»។ លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ ។ ជាមួយនេះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកទឹកឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ ។ នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសរំលេចអំពីតួនាទីសំខាន់ នៃកាអនុវត្ដកម្មវិធីដែលចូលរួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុងធ្វើឡើងនៅក្នុងសាលាជាង ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល ។ សូមបញ្ជាក់ថា សាលាបឋមសិក្សាប្រាសាទជាងទង នៅឆ្នាំសិក្សា២០២៥-២០២៦នេះ សាលាមានបុគ្គលិកសរុប ៩នាក់ ស្រី ៥នាក់ និងមានសិស្សសរុប ២៩៣នាក់ ស្រី ១៤០នាក់ (មត្តេយ្យសិក្សា ៥០នាក់ ស្រី ២៨នាក់) ចែកជា ៨ថ្នាក់ និងថ្នាក់មត្តេយ្យសិក្សាសហគមន៍ ១ថ្នាក់។ មានសិស្សក្រីក្រ ៣៣នាក់ស្រី ១៦នាក់ (សិស្សមានពិការភាព ៥នាក់ស្រី ១នាក់) បានទទួលអាហារូបករណ៍ពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។ បច្ចុប្បន្ន សាលាទទួលសិស្សមកពីភូមិចំណុះចំនួន ៤ ស្មើ ៧៣៧ គ្រួសារ និងមានប្រជាជនសរុប ២ ៦៥៥នាក់ ស្រី ១ ៤២៨នាក់។ ប្រជាពលរដ្ឋរស់នៅទីនេះ ភាគច្រើនជាកសិករ និងមានជីវភាពកម្រិតមធ្យមសិស្សនៅទីនេះ បានបោះបង់ការសិក្សាខ្ពស់ នៅចន្លោះចាប់ ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១១ គឺនៅមុនពេលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» Sorn Kunnivoth អត្ថបទពាក់ព័ន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ June 17, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី June 17, 2026 ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 16, 2026 AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ June 16, 2026 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន June 15, 2026 សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» June 15, 2026