43 កំពង់ឆ្នាំង ៖ ឯកឧត្តម កិតិ្តនិតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់។ ឯកឧត្តម បានស្នើបែបនេះ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឳកាសអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងអង្គភាពស្ថាប័ននៅទូទាំងខេត្តកំពង់ឆ្នាំង។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រផងដែរ។ ច្បាប់នេះដែរ មានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួមនិងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្ត ក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី បានលើកឡើងថា លោកមានការរំភើបចិត្តនិងសប្បាយចិត្តយ៉ាងពន់ពេកដែលបានឃើញខេត្តកំពង់ឆ្នាំងមានការរីកចម្រើនយ៉ាងធំធេង ថ្វីត្បិតនៅមានការខ្វះខាតបន្តិចបន្តួច តែថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់នូវរាល់បញ្ហាផ្សេងៗដោយមិនទុកឲ្យនៅសេសសល់នោះឡើយ។ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការដែលលោកអញ្ជើញមកខេត្តកំពង់ឆ្នាំងនាថ្ងៃនេះ គឺមានគោលបំណងជួបប្រជាពលរដ្ឋជាច្រើនកន្លែងដោយឃើញថា បេះដូងរបស់ប្រជាពលរដ្ឋកំពុងតែឲ្យពិន្ទុមកដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានការដឹកនាំបម្រើដល់ប្រជាពលរដ្ឋបានល្អច្រើន។ ទន្ទឹមនេះថ្នាក់ដឹកនាំខេត្ត និងស្ថាប័នផ្សេងៗនៅក្នុងខេត្តបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនៅលើច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ផ្សេងៗ ក៏ដូចជាសភាពការណ៍ប្រទេសជាតិ ពិសេសគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តចំពោះការងារបង្ក្រាបល្បែង អនឡាញស្គេម (Online Scam) និងគ្រឿងញៀន ទាំងនេះជាកិត្តិយសប្រទេសជាតិ និងជាសុភមង្គលរបស់ប្រជាពលរដ្ឋយើងផងដែរ។ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា ពាក់ព័ន្ធករណីការការពារធនធានធម្មជាតិក្នុងបឹងទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានខិតខំយកចិត្តទុកដាក់ការពារ។ ជាក់ស្ដែងថ្មីៗនេះមានជនល្មើសលួចចូលឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋនៅស្រុកកំពង់លែងក៏ត្រូវបានអាជ្ញាធរខេត្តបង្ក្រាបបានទាន់ពេលវេលា និងបានកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលករណីនេះជាភស្តុតាងមួយក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ដោយសារដីតំបន់៣ គឺជាដីព្រៃលិចទឹកដែលរដ្ឋត្រូវការពារជាដាច់ខាត ព្រោះអីពលរដ្ឋអាចទទួលផលពីដីព្រៃលិចទឹកប្រមាណពី១០ទៅ២០គ្រួសារតែប៉ុណ្ណោះ តែត្រូវបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ១៧លាននាក់ ដែលត្រូវការទទួលទានត្រីពីបឹងទន្លេសាបនេះ។ ឯកឧត្តមបន្តថា ហេតុនេះហើយ រដ្ឋត្រូវមានកាតព្វកិច្ចក្នុងការការពារជាដាច់ខាត។ ដូច្នេះអាជ្ញាធរខេត្ត អាជ្ញាធរស្រុក-ភូមិ-ឃុំ មន្ត្រីនគរបាលយុត្តិធម៌ គឺមន្ត្រីជលផល រួមស្ថាប័នតុលាការទទួលតួនាទី ដើម្បីការពារថែរក្សា បើមានករណីទន្ទ្រានដីព្រៃលិចទឹកត្រូវកសាងសំណុំរឿងទៅតាមនីតិវិធី។ ករណីបើរកឃើញក្រៅពីបទល្មើសជលផល ដោយមានពាក់ព័ន្ធនឹងបទល្មើសពុករលួយ តុលាការនិង អភិបាលខេត្ត ត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធី។ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក (តំបន់៣) នៅស្រុកកំពង់លែងថ្មីៗនេះ ក្រៅពីបុគ្គល២នាក់ដែលឃាត់ខ្លួនហើយនោះ នៅមានជាប់ពាក់ព័ន្ធមនុស្សចំនួន៤នាក់ទៀត ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន ក្នុងនោះក៏មានលោកមេភូមិម្នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីសុំផ្ដាំថា ឲ្យសាកល្បងរសជាតិការរត់គេចខ្លួនមើលចុះមិនយូរនោះទេ នឹងមកសុំចូលខ្លួនអនុវត្តទោសវិញជាក់ជាមិនខានឡើយ ព្រោះករណីនេះ ឯកឧត្តបណ្ឌិតទេសរដ្ឋមន្ត្រីធ្លាប់ជួបជាច្រើនករណីមកហើយ។ ការរត់គេចខ្លួននេះមិនស្រួលនោះទេគឺវេទនាណាស់។ កុកអាចភ្លេចជុងបាន តែជុងមិនភ្លេចកុកនោះឡើយ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026