Friday, February 13, 2026
Friday, February 13, 2026
Friday, February 13, 2026

សម្តេច​ធិបតី​ និង​លោក​ជំទាវ​បណ្ឌិត​ អញ្ជើញ​ជួប​សំណេះ​សំណាល​ និង​សួរ​សុខ​ទុក្ខ​គ្រួសារ​វីរ​កង​ទ័ព​ពលី​ វីរ​កង​រាជ​អាវុធ​ហត្ថ​ពលី​ និង​វីរនគរ​បាល​ពលី​ចំនួន​១៨​គ្រួសារ​របស់​ខេត្ត​ឧត្តរ​មានជ័យ​

by Sorn Kunnivoth
8 ចំនួនអ្នកទស្សនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ ខណៈការអញ្ជើញជួបសំណេះសំណាលនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព​,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។

ក្នុងនាមរាជរដ្ឋាភិបាល​ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។អត្ថបទ និងរូបថត AKP

អត្ថបទពាក់ព័ន្ធ