Tuesday, February 10, 2026
Tuesday, February 10, 2026
Tuesday, February 10, 2026

ក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូល​ដ្ឋាន​ ខេត្ត​កំពង់​ឆ្នាំង​ ប្រជុំ​បូក​សរុប​​លទ្ធ​​ផល​​ការ​​ងារ​​ ឆ្នាំ​ ២០២៥​ ​និង​​លើក​​ទិស​ដៅ​ ឆ្នាំ​២០២៦

by Sorn Kunnivoth
4 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រជុំបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាកើថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ន នៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕ អត្ថបទ ហឹងចូច

អត្ថបទពាក់ព័ន្ធ