55 កំពង់ឆ្នាំង ៖សិក្ខាសាលាថ្នាក់តំបន់ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop) ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។ សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងអង្គភាពCMAC និងអង្គការ JICA ដែលមានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កើនការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនៅតំបន់ឥណ្ឌូចិនដែលរងផលប៉ះពាល់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងសម័យសង្រ្គាម។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូជំនាញសរុបចំនួន ២៣រូប មកពីអង្គភាពសំខាន់ៗចំនួន ៣ រួមមាន ៖មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC),អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao),និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនជាតិវៀតណាម (VNMAC) ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានមានប្រសាសន៍ រំលេចឡើងទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងអង្គការJICAរួមជាមួយប្រទេស កម្ពុជា ឡាវ វៀតណាម អំពីការចែករំលែកនិងផ្ទៀងផ្ទាត់ទិន្នន័យ ភាពមិនប្រក្រតីដែលកើតមានឡើងក្នុងចន្លោះឆ្នាំ១៩៦០ ដល់១៩៧៥ ក៏ដូចជាបច្ចេកវិទ្យា និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់អំឡុងពេលសង្រ្គាម ដើម្បីសិក្សានិងពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងបី កាន់តែស៊ីជម្រៅ។ តាមរយៈកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ដែលមានសមាជិកចំនួន៦រូបមកពីប្រទេសវៀតណាម និងចំនួន៦រូបមកពីប្រទេសឡាវ និងមន្រ្តីCMACប្រទេសកម្ពុជា នឹងចូលរួមផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹងលើការងារបច្ចេកទេស ការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ លើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតចម្ការគ្រាប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ ព្រឹត្តិការណ៍នៃអង្គសិក្ខាសាលានេះមិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាពលរដ្ឋពីការគំរាមកំហែងនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ សូមបញ្ជាក់ថាអង្គភាព CMAC ជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ហើយក៏បានរួមចំណែកក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីន ក៏ដូចជាចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្រោមកិច្ចសហការត្បូង ត្បូង គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន (JICA) ចាប់តាំងពីឆ្នាំ២០១០មក ក្នុងនោះរួមមានប្រទេសឡាវ កូឡ៊ុប៊ី អង់ហ្គោឡា អឺរ៉ាក់ និងអ៊ុយក្រែនជាដើម៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026