Tuesday, April 7, 2026
Tuesday, April 7, 2026
Tuesday, April 7, 2026

អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ ក្រើន​រំលឹក​ដល់​មន្ត្រី​អាជ្ញា​ធរ​ និង​សមត្ថកិច្ច​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិ​សុខ​ និង​ទប់​ស្កាត់​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចកវិទ្យា​

by Sorn Kunnivoth
35 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា « Online Scam ) ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិដៅសម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៦កាលពីព្រឹកថ្ងៃទី២៧ ខែមករា ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា ថ្វីត្បិតតែនៅពេលនេះ ខេត្តកំពង់ឆ្នាំង អត់មានទីតាំង(Online Scam)ក៏ពិតមែន ប៉ុន្តែយើងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ​ដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ៕អត្ថបទ ហឹង ចូច / រូបថត សន គន្ធនិវឌ្ឍន៍

អត្ថបទពាក់ព័ន្ធ