61 ឯកឧត្តម ទេព អស្នារិទ្ធបានថ្លែងថា អ្នកសារព័ត៌មានប្រមាណ៧២ភាគរយ ត្រូវបានវាយតម្លៃថាមានសណ្ដាប់ធ្នាប់សារព័ត៌មានល្អប្រសើរនៅកម្ពុជា តាមរយៈការទទួលយកបញ្ហាដែលកើតមានឡើងក្នុងវិស័យព័ត៌មាន មកសិក្សាស្វែងរកដំណោះស្រាយ ដើម្បីរួមគ្នាលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងគុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់សាធារណជនទូទៅ ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញពីបទពិសោធ និងការរៀបចំខ្លួន លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិក្នុងបរិបទសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពដែនដី និងការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា នាថ្ងៃទី២នៃពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម បានបន្តថា ចំពោះបញ្ហាដែលកើតមានឡើងក្នុងវិស័យព័ត៌មាននាពេលកន្លងទៅ មានដូចជា ក្រមសីលធម៌សារព័ត៌មានធ្លាក់ចុះ, ការប្រើឈ្មោះសារព័ត៌មានជាលេសដើម្បីប្រព្រឹត្តទង្វើច្បាប់ហាមឃាត់, កង្វះវិជ្ជាជីវៈពិតប្រាកដធ្វើឱ្យគុណតម្លៃសារព័ត៌មានអាជីពទទួលរងផលវិបាក, ភាពច្របូកច្របល់រវាងអ្នកកាសែតនិងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម, ភាពខ្វះចន្លោះនៃការប្រតិបត្តិនិយាមវិជ្ជាជីវៈសារព័ត៌មាន ,ព័ត៌មានលឿនតែមិនត្រឹមត្រូវ ,ការចុះផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខ្វះតម្លាភាព ដែលនាំឱ្យមានការច្របូកច្របល់ដល់សាធារណជន ជាដើម ។ ឯកឧត្តម បានបន្តទៀតថា ដើម្បីចូលរួមលុបបំបាត់បញ្ហាដែលតែងតែកើតមានឡើងនៅក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មានក៏បានដាក់ចេញនូវដំណោះស្រាយមួយចំនួន រួមមាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌រួម សម្រាប់អ្នកសារព័ត៌មាននិងសមាគមសារព័ត៌មាន, លើកកម្ពស់ស្តង់ដាតែមួយក្នុងការអនុវត្តការងារ ចៀសវាងការបកស្រាយខុសៗគ្នាដែលនាំឱ្យបាត់សណ្ដាប់ធ្នាប់សេចក្ដីថ្លៃថ្នូរ ។ ការធ្វើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ,ការរៀបចំសណ្ដាប់ធ្នាប់អាជ្ញាប័ណ្ណ, ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអនឡាញ , ពង្រឹងការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានដើម្បីទប់ស្កាត់អ្នកដែលឆ្លៀតឱកាស ប្រើឈ្មោះអ្នកកាសែតទៅរកស៊ីខុសច្បាប់ , ប្រកាសក្រសួងព័ត៌មានស្ដីពីលក្ខខណ្ឌគុណវឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មាន ,ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយបង្កើតឱ្យមានគណៈកម្មការប្រឆាំងព័ត៌មានដើម្បីតាមដានកំណត់ព័ត៌មានក្លែងក្លាយ។ ក្នុងនោះ ក្រសួងព័ត៌មាន ក៏បានជំរុញដល់អ្នកសារព័ត៌មានឱ្យចូលរួមអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន , បង្កើនការទទួលខុសត្រូវវិជ្ជាជីវៈ, លើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាននៅកម្ពុជា , ក្ដាប់ស្ថានការណ៍និងពង្រឹងការប្រតិបត្តិសណ្ដាប់ធ្នាប់សារព័ត៌មាន របៀបរៀបរយក្នុងចំណោមប្រតិបត្តិករព័ត៌មាន និងសោតទស្សន៍ ឱ្យបានល្អប្រសើរ ៕ អត្ថបទ :វិទ្យុជាតិ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026