76 រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន បានដើរតួនាទីសំខាន់ធ្វើឱ្យពិភពលោកបានឃើញច្បាស់ថា «ថៃបានរំលោភបំពាន កម្ពុជា ហើយកម្ពុជា ជាជនរងគ្រោះ»។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ការឈ្នះសមរភូមិសាធារណៈមតិ គឺជាការឈ្នះ នូវផ្នែកមួយនៃសតិអារម្មណ៍។ ដូច្នេះហើយបានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារនេះ»។ ឯកឧត្តម រដ្ឋមន្រ្ដីបញ្ជាក់ថា ភាគីថៃ ក៏បានធ្វើកិច្ចការងារសំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធា សមរភូមិច្បាប់ សម្រាប់កម្ពុជា គឺមានប្រៀប ក៏ប៉ុន្តែយើងសួរថាតើថៃយល់ព្រមទៅតុលាការអន្តរជាតិឬអត់? ទៅ ICJ ឬ ICC ឬទេ? គឺកន្លងមកគេបានបង្ហាញថា គេមិនទៅទេ ដែលជាចំណុចមួយ។ ឯកឧត្ដមបន្ដថា យើងនៅសល់ សមរភូមិចំនួនពីរ ដែលត្រូវរុញ គឺសមរភូមិព័ត៌មាន សាធារណៈមតិ និងសមរភូមិការទូត។ ឯកឧត្តម រដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា «សមរភូមិទាំងពីរនេះ គឹជាសមរភូមិប្រទាញប្រទង់គ្នា យើងអាចនិយាយដូច្នេះ បើទោះបីជាប្រទេសយើងតូច ធនធានយើងមានកម្រិត បើប្រៀបធៀបនឹងប្រទេសថៃហើយប្រទេសគេអត់មានសង្គ្រាម ហើយគេបានធ្វើការងារច្រើនក្នុងការងារការទូត និងព័ត៌មាន។ ក៏ប៉ុន្តែសម្រាប់យើង អ្នកទាំងអស់គ្នាអាចមើលឃើញថា មានភាពប្រទាញប្រទង់គ្នា ឬក៏ពេលខ្លះយើងមានប្រៀបជាងថៃ នៅលើឆាកអន្តរជាតិ លើផ្នែកការទូត និងព័ត៌មាន។ ក្នុងនោះភាពជោគជ័យរបស់យើងអន្តរជាតិមើលឃើញថា តើអ្នកណាជាជនរងគ្រោះពិតប្រាកដ»។ ឯកឧត្តម រដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ពិភពលោកបានឃើញច្បាស់ថា ថៃបានរំលោភបំពាន កម្ពុជា ហើយកម្ពុជាជាជនរងគ្រោះ ហើយទម្រាំយើងយកបានពាក្យនេះ និងទម្រាំពិភពលោកទទួលស្គាល់ថា យើងរងគ្រោះនោះ ការងារយើងបានធ្វើអ្វីខ្លះទាំងក្នុងក្របខ័ណ្ឌការទូត ច្បាប់ យោធា និងព័ត៌មាន។ ឯកឧត្ដម រដ្ឋមន្រ្ដីបានលើកឡើងផងដែរថា ចំណុចនេះហើយដែលបង្ហាញពីការខិតខំប្រែងប្រែងរួមរបស់យើង ក្នុងការងារគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិ។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ចំណុចនេះបានបង្ហាញឱ្យយើងឃើញច្បាស់ថា ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់យ៉ាងណា នៅពេលដែលប្រទេសជួបនឹងវិបត្តិ ។ ចំណុចនេះ យើងអាចនឹងឆ្លុះបញ្ចាំងខ្លួនឯងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំរបស់យើង ពិសេសនោះមន្ទីព័ត៌មាននៅជាប់ព្រំដែន រួមមាន ខេត្ដព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កោះកុង ហើយនិងខេត្ដសៀម រាប និងបណ្តាខេត្តដែលជាប់នឹងព្រំដែន ដែលបានសម្របសម្រួលឱ្យអ្នកសារព័ត៌មានបានចូលទៅដល់ទីតាំង ដើម្បីថតយកព័ត៌មានជាក់ស្តែងមកផ្សាយឱ្យប្រជាជនបានដឹង និងពិភពលោកបានស្គាល់ ដឹង និងឮ»៕ ប្រភព : AKP ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026