44 កំពង់ឆ្នាំង ៖វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត២ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ជំនាន់ទី៥ ជូនដល់មន្ត្រីបន្តវេនជិត ១០០នាក់ ។ លោក ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះជាការបង្កើនសមត្ថភាព វិជ្ជាជីវៈ និងជំនាញបច្ចេកទេសជូនដល់សិក្ខាកាម ជាមន្ត្រីបន្តវេន ចំនួន៨២នាក់ ដែលកំពុងបំពេញភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានានូវសុវត្តិភាព ប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ។ លោក ឈិន ប៊ុនរ៉ាន បានឲ្យដឹងថា វគ្គហ្វឹហហ្វឺននេះមានរយៈពេល ៥៩២ម៉ោង លើទ្រឹស្តី (ក្នុងថ្នាក់) និងការអនុវត្តជាក់ស្តែង ចំនួន ១២ខែ ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំសិក្សា រៀនសូត្រ និងអនុវត្តជាក់ស្តែងតាមការបង្ហាត់បង្ហាញពីគ្រូបង្គោល ដោយយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងវិន័យខ្ពស់បំផុត ព្រោះថាការបោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះជាភារកិច្ចមិនអាចមានការធ្វេសប្រហែសបានឡេីយ។ជាពិសេសវិជ្ជាជីវៈនេះ បានចូលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិដ៏កំសត់របស់យេីង ។ សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ៕អត្ថបទ ហឹង ចូច / រូបថត សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026