56 កំពង់ឆ្នាំង ៖ ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយលើកឡើងថា នៅក្នុងសម័យឌីជីថល ព័ត៌មានក្លែងក្លាយមានច្រើនទម្រង់ និងកាន់តែស្មុកស្មាញ ទាមទារឲ្យមានការប្រុងប្រយ័ត្ន ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកបែបនេះ ក្នុងពេលអញ្ជើញបិទកិច្ចប្រជុំបូកសរុបវឌ្ឍនភាពលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី ៩ ខែមករា ២០២៦ ។ ឯកឧត្តម ពេញ យ៉ាត បញ្ជាក់ថា លើវេទិកាឌីជីថល ឬតាមបណ្តាញសង្គមជាច្រើន មានបុគ្គលខិលខូចបង្កើតរឿងមិនពិតឡើង ដើម្បីបំភាន់មតិសាធារណៈ ឬបង្កការភ័យខ្លាច កែប្រែរូប ឬបង្កើតដោយ AI ឲ្យមើលទៅដូចពិត ដើម្បីបង្កការយល់ច្រឡំ ប្រើ AI បង្កើតវីដេអូ ឬ សំឡេងមនុស្សឲ្យនិយាយ ឬ ធ្វើអ្វីដែលពួកគេមិនបានធ្វើពិតៗទេ ប្រើចំណងជើងបោកបញ្ឆោត ដើម្បីទាក់ទាញការចុច ប៉ុន្តែខ្លឹមសារមិនត្រឹមត្រូវ ឬ បំភាន់ ព័ត៌មានបោកប្រាស់តាមអនឡាញ និង ប្រើព័ត៌មានមិនពិត ដើម្បីបោកយកប្រាក់ ឬទិន្នន័យផ្ទាល់ខ្លួន ជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បើប្រជាពលរដ្ឋនៅតែប្រើបណ្តាញសង្គម ដូចជា Facebook Tiktok ជាដើម សូមយល់ដឹងពីចំនុចទាំងនេះ ហើយរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីការពារ ខ្លួន និងត្រូវពិនិត្យប្រភព ពិនិត្យកាលបរិច្ឆេទ ប្រៀបធៀបជាមួយប្រភពផ្លូវការ និងកុំចែករំលែកបើមិនប្រាកដ។ ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់បន្ថែមទៀតថាបើគ្មានការសហការពីគ្រប់ភាគីទេនោះ ទោះមន្ត្រីព័ត៌មាន ឬអ្នកសារព័ត៌មានខិតខំយ៉ាងណាក៏មិនអាចទប់ស្កាត់ព័ត៌មានក្លែងក្លាយបានទេ។ស្មារតីទទួលខុសត្រូវរួម គឺជាចំណុចគន្លឹះការពារសង្គមពីព័ត៌មានក្លែងក្លាយ ៕អត្ថបទ កែវ សេងសុចន្តា,រូបថត សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026