148 កំពង់ឆ្នាំង ៖លោក សាន់ យូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តកពង់ឆ្នាំង ជម្រុញឲ្យក្រុមការងារព័ត៌មាន និងសាធារំមតិនៃមន្ទីរព័ត៌មាន បន្តរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរក្នុងសង្គមជាពិសេសតាមរយះបណ្តាញសង្គម។ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ ជម្រុញបែបនេះ ក្នុងកិច្ចប្រជុំបូបសរុបវឌ្ឍនភាពលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ។ លោក សាន់ យូ បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ លើកមុខជំនាញ និង វិជ្ជាជីវៈរបស់ខ្លួន ។ លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា មន្ទីរព័ត៌មាន បានដើរតូនាទីយ៉ាងសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន ដូចនេះត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យបានដឹងពីព័ត៌មានពិត ។ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា កត្តាសាមគ្គីភាពគឺជាកិច្ចការដែលសំខាន់ នៅក្នុងអង្គភាព ដូចនេះនៅក្នុងអង្គភាព ត្រូវតែសហការចែករំលែកពីគ្នាទៅវិញទៅមក ដោយបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ។ ធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្ត ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋនិងមហាជន ៕ អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026