69 នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។ សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨ រូប រួមទាំងវីរៈកងទ័ពទាំងអស់របស់យើងនៅតាមព្រំដែន ដែលនេះជាការយកចិត្តដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់។ ជាមួយនេះ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើបបន្ថែមទៀត ដែលកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ នៅពេលដែលសម្ដេច បានឃើញវីរៈយុទ្ធជនរបស់យើងធ្វើដំណើរមកដល់កម្ពុជា តាមរយៈការផ្សព្វផ្សាយផ្ទាល់ សម្ដេចមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនរបស់យើងគ្រប់មជ្ឈដ្ឋាននៅតាមដងផ្លូវ ចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨នាក់ ដែលសម្ដេចបានបញ្ជាក់ថា នេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនរបស់យើងទាំងអស់១៨នាក់ ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់វីរៈយុទ្ធជនទាំង១៨រូប រួមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងបានរស់នៅជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបានរស់នៅក្នុងទឹកដីកំណើតឡើងវិញប្រកបដោយភាពសុខសាន្ត៕ ប្រភព :ក្រសួងព័ត៌មាន ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026