50 ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ ឯកឧត្តមបន្តថា ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ)ក្រសួងព័ត៌មាន, ង)ក្រសួងមហាផ្ទៃ, ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ព័ត៌មានពីបណ្តាញសង្គម ពិសេសព័ត៌មានដែលមានប្រភពពីក្រៅប្រទេស ពុំមែនជាព័ត៌មាន ដែលអ្នកសារព័ត៌មាន និងសាធារណជន អាចទុកចិត្តបានឡើយ ព្រោះព័ត៌មានលើបណ្តាញសង្គមទាំងនោះមិនត្រូវបានផ្ទៀងផ្ទាត់មុនផ្សាយឡើយ។ ហេតុដូច្នេះ នៅពេលទទួលព័ត៌មានពីបណ្តាញសង្គម យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយប្រភពផ្លូវការ សម្រាប់សុវត្ថិភាពព័ត៌មានសាធារណៈ។ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដំណោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់ សម្រាប់សន្តិភាពជានិរន្តរ៍តាមបណ្តោយព្រំដែន៕ ប្រភព : វិទ្យុជាតិកម្ពុជា ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026