87 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រាប់ឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះថ្នាក់រួចទៅហើយដោយសារការវាយប្រហារផ្នែកយោធារបស់ថៃដោយបំពានច្បាប់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានទម្លាក់គ្រាប់បែក និងបានបន្តការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន បាននិងកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបែបបំពុលផ្សេងៗ មិនឱ្យរីកសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋឡើយ។ ដូច្នេះសូមសាធារណៈជនបន្តរក្សាភាពនឹងនរ ដោយបន្តតាមដានព័ត៌មាន ពីប្រភពផ្លូវការ, សូមកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេស ព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង។ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអំពាវនាវដល់អ្នកប្រើបណ្តាញសង្គម ទាំងអស់ ចួលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ និងតទៅមុខ សូមរក្សាសុវត្ថិភាពពលរដ្ឋ កងទ័ព និងសហគមន៍យើង កុំបង្ហាញរូបភាព ដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយឬចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ជូនអំពីស្ថានការណ៍ ដែលកំពុងកើតមានឡើងនេះថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធ គ្រប់ធុនមកលើកម្ពុជា ថៃក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើត ព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត, គឺការបង្កើតផ្សាយ Disinformation និង Malinformation, ដើម្បីបំពុលបរិយាកាសព័ត៌មាន បង្កភាពច្របូកច្របល់ និងការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ ជុំវិញស្ថានការណ៍ពិតដែលបាននិងកំពុងកើតមានឡើង ទាក់ទងនឹង ជម្លោះព្រំដែននេះ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំងនេះ មានចំនួនជាង ២៦០ករណី គិតចាប់តាំងពីថ្ងៃ ដែលថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា គឺចាប់ពីថ្ងៃទី៧ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រសួងព័ត៌មានបានអនុវត្តវិធានការ ជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរ ក្នុងខេត្តពាក់ព័ន្ធ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ភាគច្រើននៃព័ត៌មានក្លែងក្លាយ ទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ហើយព័ត៌មានក្លែងក្លាយបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ដែលក្នុងចំណោមនោះ មានព័ត៌មានបែបប្រឌិតផ្ទុយពីស្ថានភាពពិតជាក់ស្តែង ការផ្សាយបំភ្លៃខុសពីការពិត ដើម្បីញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។ ជាថ្មីម្តងទៀត ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន សូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាពព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម «Report» ការផុសព័ត៌មានបំភ្លៃ ការផ្សាយបែបបំពុល និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស។ សូមបន្តតាមដានស្ថានការណ៍ពីប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច និងសារព័ត៌មានជាតិ ឯកជនដែលគោរពក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានក្រើនរំលឹកជាថ្មីដែរថា រាល់ការផ្សាយអំពីស្ថានភាពក្នុងខេត្តតាមបណ្តោយព្រំដែនមិនត្រូវបង្កហានិភ័យគ្រោះថ្នាក់ណាមួយឡើយ ចំពោះការក្សាសុវត្ថិភាពរបស់ពលរដ្ឋ សហគមន៍ និងអាជ្ញាធរដែលកំពុងខ្នះខ្នែងទាំងយប់ ទាំងថ្ងៃ ធ្វើការងារចុះជួយការពារ និងផ្តល់ការទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងជំរុំភៀសសឹកនានា ព្រោះថាអាចមានការប្រឈមប្រសិនបើការផ្សាយណាមួយដែលខ្វះការប្រុងប្រយ័ត្ន មិនអនុលោមតាមការអំពាវនាវ និងវិធានរក្សាសន្តិសុខជាតិ។ ចំពោះអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវអនុវត្តការងារដោយ គោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងផ្តល់ការសហការជាមួយអាជ្ញាធរក្នុងខេត្ត ស្រុក ឃុំពាក់ព័ន្ធ ក្នុងពេលចុះយក និងរាយការណ៍ព័ត៌មានក្នុងទីតាំងតាមបណ្តោយព្រំដែន និងត្រូវចូលរួមរក្សាសន្តិសុខជាតិ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពក្នុងសហគមន៍ដែលចុះទៅយកព័ត៌មាននោះ។ សូមចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ក្រសួងព័ត៌មានក្នុងការការពារ និងរក្សាព័ត៌មានសន្តិសុខជាតិ ដោយដាច់ខាតមិនត្រូវថតឬផ្សាយទីតាំងទ័ព ឬទីតាំងហាមឃាត់, អាវុធយុទ្ធោបករណ៍, សកម្មភាពកងទ័ព លេណដ្ឋានយោធា, ទីតាំងទ័ពផ្សេងទៀត។ មិនត្រូវលេចធ្លាយការសម្ងាត់យោធា ការសម្ងាត់ជាតិឡើយ។ ហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ ក្រាហ្វិក ដ្យាក្រាម និងប្រភេទព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026