138 កំពង់ឆ្នាំង ៖អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំមួយស្តីពីការហាមឃាត់ការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក (ដ្រូន ) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពងើឆ្នាំង ។ ការហាមឃាត់នេះត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង អះអាងថា ដើម្បីអានាសន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់ និងរបៀបរាបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ ។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ហាមដាច់ខាតការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក ( ដ្រូន ) គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក (ដ្រូន )ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្ត កំពង់ឆ្នាំង ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន ។ ករណីដែលបងប្អូនប្រជាពលរដ្ឋប្រទះឃើញមានការប្រើប្រាស់អាកាសយាន្តគ្មានមនុស្សបើក( ដ្រូន )សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៨ ត្រូវនង្កើនការយកចិត្តទុកដាក់តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ ឲ្យបានល្អប្រសើរ។ ក្នុងករណីពិនិត្យឃើញជនណាបំពាននូវសេចក្តីណែនាំនេះត្រូវចាត់វិធានការជាបម្ទាន់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026