55 កំពង់ឆ្នាំង ៖មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីអង្គការក្តីសង្ឃឹម សហគមន៍ (HCO) មានអង្ករ ចំនួន២តោន ទឹកបរិសុទ្ធ ចំនួន១០០កេះ ឳសថ និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងតំបន់សុវត្តិភាព និងវរកងទ័ពដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ការពារដែនអធិបតេយ្យភាព ពីការឈ្លានពាន របស់យោធាថៃ ។ អំណោយទាំងនេះត្រូវបានលោក Kim Hyoung min តំណាងអង្គការក្តីសង្ឃឹម នាំយកមកប្រគលជូន លោក គង់ ច័ន្ទធា តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។ លោក គង់ ច័ន្ទធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងមានប្រសាសន៍បញ្ជាក់ថា ការផ្តល់នូវអំណោយរបស់អង្គការក្តីសង្ឃឹម សហគមន៍ HCO នាពេលនេះ បានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងការចូលរួមចំណែកយកចិត្តទុកដាក់លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយះមន្ទីរសុខាភិបាល ដើម្បីចែកជូនវរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន ។ លោក Kim Hyoung min បានបញ្ជាក់ថា អំណោយទាំងនេះ ធ្វើឡើងក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក ស្នាក់នៅក្នុងតំបន់សុវត្តិភាព និងវរកងទ័ពជួរមុខផងដែរ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសារព័ត៌មានដល់សិក្ខាកាមជាង១០០នាក់ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើចិនពិចារណាលើគម្រោងនេះ អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើស Online Scams ឯកឧត្តម នេត្រ ភក្ត្រា៖ មិនមែនត្រឹមតែជាអ្នកសរសេរព័ត៌មាន តែត្រូវជា «អ្នកយុទ្ធសាស្ត្រគ្រប់គ្រងសតិអារម្មណ៍ដើម្បីបង្កើនភាពធន់ នៃសមត្ថភាពប្រកួតប្រជែងកម្រិតសកលក្នុងសម័យឌីជីថល មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» Sorn Kunnivoth អត្ថបទពាក់ព័ន្ធ ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសារព័ត៌មានដល់សិក្ខាកាមជាង១០០នាក់ May 29, 2026 សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើចិនពិចារណាលើគម្រោងនេះ May 28, 2026 អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើស Online Scams May 26, 2026 ឯកឧត្តម នេត្រ ភក្ត្រា៖ មិនមែនត្រឹមតែជាអ្នកសរសេរព័ត៌មាន តែត្រូវជា «អ្នកយុទ្ធសាស្ត្រគ្រប់គ្រងសតិអារម្មណ៍ដើម្បីបង្កើនភាពធន់ នៃសមត្ថភាពប្រកួតប្រជែងកម្រិតសកលក្នុងសម័យឌីជីថល May 25, 2026 មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026