67 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា យោធាថៃបានបង្កើតសង្គ្រាមជាមួយកម្ពុជាជាលើកទី២ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុង ដ៏ជ្រាលជ្រៅរបស់ខ្លួនប៉ុណ្ណោះ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា យោធាថៃបានបន្តការឈ្លានពានយ៉ាងគឃ្លើនមកលើទឹកដីកម្ពុជា មកដល់ ថ្ងៃទី១៧ ខែធ្នូ នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ឯកឧត្តមបន្តថា ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅ ថែមទៀតផង ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បី បង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា ក្នុងបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុង ដ៏ជ្រាលជ្រៅរបស់ខ្លួនប៉ុណ្ណោះ ។ ចំពោះសកម្មភាពយោធារបស់ថៃមកលើកម្ពុជានេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា អះអាងថា មិនមែន ជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃដែលបានថ្លែងភូតកុហកពលរដ្ឋខ្លួន និង បរទេសនោះទេ ប៉ុន្តែជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព ឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា៕ ប្រភព វិទ្យុជាតិ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យយកសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត Sorn Kunnivoth តាមតាន អត្ថបទពាក់ព័ន្ធ ការកត់ត្រាទុក ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា April 2, 2026 ការកត់ត្រាទុក តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង April 2, 2026 ការកត់ត្រាទុក ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យផលិតកម្មវិធីព័ត៌មានសម្បូរបែប មានគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ និងអ្នកអាន នៅក្នុងដំណាក់កាលរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប April 2, 2026 ការកត់ត្រាទុក ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា April 1, 2026 ការកត់ត្រាទុក អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ April 1, 2026 ការកត់ត្រាទុក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យយកសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត March 29, 2026