85 កំពង់ឆ្នាំង ៖លោក ឈាង វណ្ណះ ប្រធានស្តីទីមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថា ការផលិត ឬចែកចាយព័ត៌មានក្លែងក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ។លោកប្រធានមន្ទីរស្តីទី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត ស្ថិតក្នុងស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក ឈាង វណ្ណះ បានថ្លែងបញ្ជាក់ទៀតថា បច្ចប្បន្នការទទួលបានព័ត៌មាន ងាយស្រួល ឆាប់រហ័ស និងទូលំទូលាយ ដែលព័ត៌មានទាំងនោះមានទាំងព័ត៌មានពិត ទាំងព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ធ្វើឲ្យប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស។លោកបញ្ជាក់ថា យើងត្រូវពិនិត្យមើលប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណស្ថាប័ន ឬគណនី ដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈ ដទៃទៀតចុះផ្សាយដែរឬទេ? ដែលទាំងនេះគឺជាចំណុចសំខាន់ៗត្រូវធ្វើ ដើម្បីដឹងថា នោះជាព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយ។ លោក ឈាង វណ្ណះ បញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » បានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីបង្កានិងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ បំផ្លើស និងបំផ្លាញ តាមរយះការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026