68 កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក « និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ » នៅវិទ្យាល័យតេជោសែន ទឹកហូត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ យុទ្ធនាការនេះដឹកនាំដោយលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានស្តីទី និងលោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ។ យុទ្ធនាការនេះបាន នឹងកំពុងដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណ:ជនគ្រប់ទិសទី រីឯការអនុវត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ ដែលបានធ្វើឲ្យយុទ្ធនាការនេះ កំពុងប្រក្លាយជាចលនាជាតិមួយ ក្នុងការទប់ស្កាត់ និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ ក្លែងបន្លំ បំភ្លៃ បំភាន់ ដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយះបណ្តាញសង្គម ។ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការនេះយ៉ាងសកម្ម នៅតាមទីប្រជុំជន ផ្សារ សាលារៀន និងអង្គភាពរដ្ឋ មានដូចជាការចុះផ្សព្វផ្សាយ និងចែកខិតបណ្ណ ចាក់ខ្សែអាត់សំឡេងតាមឧឃោសន:ស័ព្ទ និងការដង្ហែរក្បួនតាមដងផ្លូវ ។ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ ក្នុងការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលតែតតែកើតមាន នៅក្នុងសង្គម ។ តាមរយះយុទ្ធការនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងកើនឡើង ពិសេសមានការចូលរួមពីយុវជន ចំពោះការមិនចែករំលែកព័ត៌មានក្លែងក្លាយដូចមុន ជួយសាងបរិយាកាសព័ត៌មាន ដែលមានភាពទំនួលខុសត្រូវ និងចេះត្រួតពិនិត្យទៅលើព័ត៌មាន មុនធ្វើការចែករំលែកនិងផ្សព្វផ្សាយបន្ត ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU អភិបាលរងខេត្តកំពង់ឆ្នាំង ៖អ្នកសារព័ត៌មានពិតជាបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាព និងការអភិវឌ្ឍន៍ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រៀបចំផែនការផ្សព្វផ្សាយយុទ្ធនាការ «ប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» May 20, 2026 មន្ទីរព័ត៌មានរាជធានីខេត្តទាំង ២៥ នឹងដាក់ឱ្យដំណើរការសាកល្បងគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ May 20, 2026 ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបាត់ដំបង ជួបពិភាក្សាគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារ May 20, 2026 រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើតមាតិកា ឱ្យបានច្រើន មានចំណងជើងទាក់ទាញ និងខ្លឹមសារច្បាស់លាស់ត្រឹមត្រូវ May 20, 2026 សម្តេចតេជោ៖ ការដកមន្ត្រីផ្លែទុរេន ក.ប.ប នៅខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU May 17, 2026 អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក May 12, 2026