Sunday, December 7, 2025
Sunday, December 7, 2025
Sunday, December 7, 2025

អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ស្នើ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ផលិត​មាតិកា​ ដែល​កំពុង​បំពេញ​ការងារ​តាម​វិជ្ជា​ជីវៈ ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​នឹង​ប្រកាស​របស់​ក្រសួង​ ដោយ​សារ​តែ​ក្រសួង​បាន​ទទួល​ស្គាល់​ពួក​គាត់​រួច​ហើយ

by Sorn Kunnivoth
32 ចំនួនអ្នកទស្សនា

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានស្នើអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ កុំមានការព្រួយបារម្ភជាមួយនឹងប្រកាសរបស់ក្រសួង ដោយសារតែក្រសួងបានទទួលស្គាល់ពួកគាត់រួចហើយ។

ក្រោយពីប្រកាសស្ដីពីលក្ខខណ្ណគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍, អ្នកសារព័ត៌មានមួយចំនួន ហាក់ព្រួយបារម្ភនឹងការកំណត់ពីលក្ខខណ្ឌគុណវុឌ្ឍិសម្រាប់អ្នកសារព័ត៌មាន ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន និងធ្លាប់មានបទពិសោធន៍ការងារ១ឆ្នាំ លើវិស័យនេះ៕

អត្ថបទពាក់ព័ន្ធ