54 សំណេរទាំងស្រុងរបស់ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ៖ ក្រមសីលធម៌គឺជាតម្លៃស្នូលនៃអ្នកសិល្បៈ។ អ្នកដែលចាប់យកអាជីពនេះត្រូវប្រកាន់ខ្ជាប់ឱ្យបានគត់មត់ ចៀសវាងធ្វើនូវទង្វើខុសឆ្គងទាំងឡាយ ទោះបីមានចេតនា ឬអចេតនាក្តី ប៉ុន្តែវាប៉ះពាល់តម្លៃនៃសិល្បៈយ៉ាងធ្ងន់ធ្ងរ។ ដោយសង្កេតឃើញនូវការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនៃក្រមសីលធម៌នៃអ្នកសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញប្រកាសលេខ៦៤ប្រក ចុះថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ស្ដីពីក្រមសីលធម៌នៃអ្នកសិល្បៈ និងកាតព្វកិច្ចនានា ឱ្យអ្នកក្នុងវិស័យសិល្បៈគោរពតាមដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិ។ ក្រឡេកមកមើលសកម្មភាពសម្តែងក្នុងពិធីបុកល័ក្តដែលផ្ទុះការរិះគន់យ៉ាងច្រើនកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាក្រុមសម្តែងពួកគាត់លេងជ្រុល ទាំងសម្តី និងកាយវិការ បញ្ចូលទម្រង់ការលើសទម្រង់ដើមក្នុងពិធីបុកល័ក្ត ហើយថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់បងប្អូនខ្មែរ-ឥស្លាមថែមទៀតផង។ សហគមន៍ខ្មែរឥស្លាមតែងតែទទួលបានការលើកកម្ពស់និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក ជាក់ស្តែង ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានសព្វព្រះរាជហឫទ័យប្រទាននាមថា «ខ្មែរ-ឥស្លាម» ក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងដើម្បីឱ្យបងប្អូនឥស្លាម បានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ។ មួយវិញទៀត ក្នុងពិធីកាត់សក់បង្កក់សិរីបច្ចុប្បន្ន ក៏ឃើញមានការលេងជ្រុលហួសផងដែរចំពោះអ្នកសម្តែងមួយចំនួនទាំងសម្តីសំដៅ និងកាយវិការ ដូចជាអ្នកសម្តែងលេងសើចជ្រុលជាមួយអ្នកកំដរកូនកម្លោះក្រមុំ(មានការឱបថើប) ការប្រើពាក្យចំអេសចំអាសទាំងន័យចំនិងន័យធៀប ការធ្វើឆ្កួតធ្វើជាទាមទារចំណាប់អារម្មណ៍ជាដើមដើម្បីឱ្យមានការសើចរីករាយសប្បាយ។ សម្តែងយូរៗក៏ក្លាយទៅជាទម្លាប់ពីម្នាក់ទៅម្នាក់ ពេលខ្លះយកអ្នកសម្តែងដើម្បីនិយាយកំប្លែង មិនជ្រើសរើសអ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីសាលាទៀត លែងខ្វល់ធាតុដើមនៃពិធីមង្គល គេធ្វើដើម្បីសិរីសួស្តីសម្រាប់ម្ចាស់សាមីនៃពិធី។ ក្នុងន័យនេះចង់បញ្ជាក់ថា អ្នកក្នុងវិស័យសិល្បៈទាំងឡាយគួរគប្បីសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ការលេងសម្តែងទម្រង់ការផ្សេងៗត្រូវគោរព និងអនុលោមតាមក្បួនខ្នាតបុរាណដែលបានកំណត់ទុកជាជាងបំបែកយកទៅលេងសើចខុសទម្រង់ដើម និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវដូចក្រសួងបានប្រកាសឱ្យអនុវត្តជាដើម នោះមានសេចក្តីថាយើងកំពុងលើកកម្ពស់តម្លៃខ្លួនឯង តម្លៃសិល្បៈ ជាពិសេសតម្លៃជាតិសាសន៍យើងឱ្យល្អប្រសើរឡើងហើយ។ “រនាបបាក់យករនាបជួស សម្តី និងកាយវិការជ្រុលហួសមិនអាចយកអ្វីមកជួសបាន ពាក្យសុំទោសទោះរៀបរាប់ប៉ុន្មាន មិនអាចលុបដានដែលបានដៅនៅក្នុងចិត្តទេ។” ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026