Monday, March 2, 2026
Monday, March 2, 2026
Monday, March 2, 2026

យុទ្ធនា​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ កំពុង​មាន​ការ​គាំទ្រ​ពី​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន

by Sorn Kunnivoth
59 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក« និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ »បានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយឲ្យនៅកម្រិតតិចបំផុត ហើយឈានទៅលប់បំបាត់ទាំងស្រុង នូវព័ត៌មានក្លែងក្លាយ​ពី​លំហព័ត៌មាន នៅក្នុងសង្គមកម្ពុជា សំដៅធានាឲ្យបាននូវសន្តិសុខព័ត៌មាន ។

យុទ្ធនាការនេះបាន នឹងកំពុងដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណ:ជនគ្រប់ទិសទី រីឯការអនុវត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ ដែលបានធ្វើឲ្យយុទ្ធនាការនេះ កំពុងប្រក្លាយជាចលនា​ជាតិមួយ ក្នុងការទប់ស្កាត់ និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ ក្លែងបន្លំ បំភ្លៃ បំភាន់ ដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយះបណ្តាញសង្គម ។

ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការនេះយ៉ាងសកម្ម នៅតាមទីប្រជុំជន ផ្សារ សាលារៀន និងអង្គភាពរដ្ឋ មានដូចជាការចុះផ្សព្វផ្សាយ និងចែកខិតបណ្ណ ចាក់ខ្សែអាត់សំឡេងតាមឧឃោសន:ស័ព្ទ និងការដង្ហែរក្បួនតាមដងផ្លូវ ។ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ ក្នុងការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលតែតតែកើតមាន នៅក្នុងសង្គម ។

តាមរយះយុទ្ធការនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងកើនឡើង ពិសេសមានការចូលរួមពីយុវជន ចំពោះការមិនចែករំលែកព័ត៌មានក្លែងក្លាយដូចមុន ជួយសាងបរិយាកាសព័ត៌មាន ដែលមានភាពទំនួលខុសត្រូវ និងចេះត្រួតពិនិត្យទៅលើព័ត៌មាន មុនធ្វើការចែករំលែកនិងផ្សព្វផ្សាយបន្ត ។

អត្ថបទពាក់ព័ន្ធ