82 ក្នុងរយៈ ៤៥ឆ្នាំ នៃដំណើររបស់កម្ពុជា បានឈរជើងយ៉ាងរឹងមាំ គឺចំណុចសំខាន់នៃសន្តិភាពដែលយើងការពារបានមានរយៈពេល ២៧ឆ្នាំ ដែលជាសន្តិភាពមួយមានរយៈពេលវែងនៅក្នុងពេល ១០០ឆ្នាំ ចុងក្រោយរបស់កម្ពុជា,ដូច្នេះដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា គឺចេញពីប្រទេសដែលមានសង្គ្រាម មកជាប្រទេសដែលមានសន្តិភាព ដែលជាភាពជោគជ័យដ៏ធំដែលបណ្តាប្រទេសផ្សេងៗទៀតកម្រនឹងបានណាស់។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការប្រារព្ធ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០២៥ ) ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាពយូរអង្វែង គឺដោយសារសាមគ្គីភាព,គណបក្សប្រជាជនកម្ពុជា ខ្លាំង ស្ថាប័នខ្លាំង ដោយសារថ្នាក់ដឹកនាំឈរជាមជ្ឍមណ្ឌលសាមគ្គីភាពរឹងមាំ ដែលឈរជាបង្គោលទៅឲ្យមន្ត្រីថ្នាក់ក្រោម ។ សាមគ្គីរស់ បែកបាក់ស្លាប់ ។ ឯកឧត្តម បានលើកឡើងថា ក្នុងរយៈ ៤៧ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ទម្រាំមានពេលនេះ ដែលទាមទារឲ្យយើងទាំងអស់គ្នា ថែរក្សាការពាររាល់សមិទ្ធិផលដែលមានឲ្យបានគង់វង្ស ហើយអ្វីគឺចាំបាច់បំផុតគឺសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាព និងស្ថេរភាព ឲ្យបានរឹងមាំបន្តទៅមុខទៀត។ នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបាន បាត់បង់ជីវិតជាច្រើន ហើយអ្នកទាំងនោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន។ ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន។ ពលរដ្ឋខ្មែរបានដឹងច្បាស់ថាតើកម្ពុជាបច្ចុប្បន្នបានចេញពីកន្លែងណាពិតប្រាកដមួយ និងទិសដៅកម្ពុជាទៅមុខត្រូវបន្តទៅណាពិតប្រាកដដើម្បីរក្សានូវសុខសន្តិភាពដែលមាន ការអភិវឌ្ឍដែលពលរដ្ឋ ខ្មែរកំពុងទទួលបាន។ ពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំជានិច្ចនូវការពលីរបស់មនុស្សជំនាន់មុន និងចងចាំនូវប្រវត្តិសាស្ត្រ ពិតនៃការតស៊ូលះបង់របស់បុព្វបុរសខ្មែរ ។ ដូច្នេះយើងត្រូវចងចាំជានិច្ចស្មារតី ២ធ្នូ ដែលជាកំលាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសពីរបបខ្មែរក្រហម ។ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ នៅក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា សូមធ្វើការឧទ្ទឹសថ្ងៃ ២ ធ្នូនេះ ជូនទៅយុទ្ធជន យុទ្ធនារី និងថ្នាកើដឹកនាំទាំងអស់របស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងជីវិត ដើម្បីចូលរួមក្នុងការរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ហើយផ្តល់នូវឱកាសទៅឲ្យមនុស្សជំនាន់ក្រោយដើម្បីកសាងប្រទេស និងថែរក្សាការពារសន្តិភាពបន្តទៀត ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026