43 កំពង់ឆ្នាំង ៖កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះល្បាតត្រួតពិនិត្យ និងឃាត់រថយន្តធុនធំ ចំនួន៤គ្រឿង ដែលដឹកដើមអាកាស្យា លើសទម្ងន់កម្រិតកំណត់ យកមកអនុវត្តតាមនិតិវិធីច្បាប់ ។ ប្រតិបត្តិការឃាត់រថយន្តយក្យដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ទាំង៤គ្រឿងនេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ លោក ជា សុខរិទ្ធិ អភិបាលរង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា មានរថយន្តធុនធំដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ ចេញពីភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ បណ្តាលឲ្យខូចផ្លូវ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំងបានដាក់បញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះទប់ស្កាត់ជាបន្ទាន់ផងដែរ ។ លោក អភិបាលរងខេត្តបញ្ជាក់ថា ចាប់ពីម៉ោង១៧ ដល់ម៉ោង២១យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងចម្រុះឃាត់បានរថយន្ត៤គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់យកមកអនុវត្តច្បាប់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» Sorn Kunnivoth អត្ថបទពាក់ព័ន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង នៅក្នុងស្រុករលាប្អៀរ June 17, 2026 សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី June 17, 2026 ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ June 16, 2026 AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ June 16, 2026 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន June 15, 2026 សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ» June 15, 2026