Tuesday, April 7, 2026
Tuesday, April 7, 2026
Tuesday, April 7, 2026

សម្តេច​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​៖ ផ្លូវ​ជាតិ​លេខ​១០​នឹង​ក្លាយ​ជា​ចរន្ត​បម្រើ​ដល់​សេដ្ឋកិច្ច​ខេត្តបាត់​ដំបង​ និង​ខេត្តកោះកុង

by Sorn Kunnivoth
38 ចំនួនអ្នកទស្សនា

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​មួយខ្សែដ៏មាន​សារសំខាន់ តភ្ជាប់​ពីស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរ​សោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។

ផ្លូវជាតិមួយខ្សែនេះ​ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង​ និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង​ ដែលនឹងក្លាយជាជម្រេីសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វេីដំណេីរកំសាន្តនៃខេត្តព្រៃភ្នំ​ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧​ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច​បង្កេីនចរន្តដឹកជញ្ជូន​ បង្កេីតឱកាសសម្រាប់អ្នកវិនិយោគ​ និងប្រជាជន។

ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បាន​ឆ្លង​កាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវ​ស្រងាត់​។ ព្រមជាមួយគ្នានេះ​ ក៏មានស្ពានដែលខ្ពស់ជាងគេ​ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង​ បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ៕

អត្ថបទពាក់ព័ន្ធ