62 កំពង់ឆ្នាំង ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាកបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសំអាតមីនដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។ ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវគ្គលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត១ កម្រិត២ ជំនាន់ទី៤,វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខ បឋមជំនាន់ទី២៤ និងវគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខជំនាន់ទី៥ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតនៅខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម បន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកថ្មីៗក្នុងការបោសសម្អាត មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែង របស់ខ្លួននៅចំការមីន ។ ឯកឧត្តម ហេង រតនា បានលើកឡើងនូវចំណុចស្នូល២សំខាន់ដើម្បីពង្រឹងសមត្ថភាព ធនធានមនុស្សរបស់អង្គភាពស៊ីម៉ាក់ ៖ទី១ បានខិតខំកសាងធាតុទន់ ទាំងខ្លឹមសារ ឯកសារ ចំណេះដឹងគ្រូវិជ្ជាជីវ: និងប្រពន្ធ័បែបបច្ចេកទេសឌីយីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងនិយាមរបស់ក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាតម្រូវការបច្ចេកទេសវិជ្ជាជីវៈជាតិ និងអន្តរជាតិ នៃវិស័យមីន។ទី២,ធាតុរឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បរិស្ថានធម្មជាតិ និងសម្ភារបច្ចេកទេស ឆ្លើយតបនឹងតម្រូវការហ្វឹកហ្វឺនអ្នកជំនាញជាតិនិងអន្តរជាតិ ហើយតម្កល់គោលដៅប្រែក្លាយមណ្ឌលនេះឱ្យក្លាយជាមណ្ឌលហ្វឹកហ្វឺនបច្ចេកទេសវិស័យមីនបម្រើទាំងក្នុងតំបន់និងអន្តរជាតិ។ ឯកឧត្តម ហេង រតនាបានបន្ថែមទៀតថា ឯកឧត្តម ពិតជាមានមោទនភាពក្រៃលែង ដោយបានឃើញច្បាស់អ្នកឯកទេសប្រកបដោយសក្តានុពលបន្តវេន ដែលមានស្មារតីស្នេហាជាតិរឹងមាំ ឆន្ទះក្លាហ៊ានមុតស្រួច និងមានឥរិយាបថល្អ គោរពបទបញ្ជារបស់អង្គភាពយ៉ាងម៉ឺងម៉ាត់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026