32 កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទវគ្គលើ ជំនាញបច្ចេកទេសបោសសម្អាតមីននិងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត១, កម្រិត២ ជំនាន់ទី៤,វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខបឋម ជំនាន់ទី២៤ និងវគ្គបំប៉នជំនាញថែទាំនិងបង្ហាត់សុនខ ជំនាន់ទី៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ វគ្គសិក្សាលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត១,កម្រិត ជំនាន់ទី៤ មានសិក្ខាកាមចូលរួមសរុបចំនួន២២រូប ដែលបានចំណាយពេលសិក្សារយៈពេលពេញ១ឆ្នាំដោយបែងចែកជា៤ដំណាក់កាល រួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដូចៗគ្នាបន្ថែមទៀតនៅអង្គភាពពិសេសកាត់បន្សាបគ្រាប់ ក្នុងគម្រោងEHP រយៈពេល៤សប្ដាហ៍ ដើម្បីធ្វើឲ្យសិក្ខាកាមកាន់តែមានសមត្ថភាពខ្ពស់ និងគុណភាពប្រសើរឡើងថែមទៀត។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺន អ្នកឯកទេសបញ្ជាសុនខបឋម ជំនាន់ទី២៤ បានចាប់ផ្តើមដំណើរកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល ៤៧ថ្ងៃ គិតទាំងថ្ងៃឈប់សម្រាក ដែល មានសិក្ខាកាមចូលរួមសរុប ចំនួន៣០រូប សិក្ខាកាមនារីចំនួន១០រូប និងសិក្ខាកាមបុរសមាន ចំនួន២០រូប មកពីគ្រប់បណ្តាកងឯកភាពកំចាត់មីន និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក ។សម្រាប់វគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខ ជំនាន់ទី៥ បានចាប់ផ្តើមដំណើរការពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល ២សប្ដាហ៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៤រូប សិក្ខាកាមនារី ចំនួន០៣រូប និងសិក្ខាកាមបុរសមាន ចំនួន១១រូប។ សិក្ខាកាមទាំងអស់សុទ្ធតែជាមន្ត្រី-បុគ្គលិកអ្នកចិញ្ចឹមថែទាំ និងបង្ហាត់សុនខនៃមណ្ឌលសុនខ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026