Tuesday, March 17, 2026
Tuesday, March 17, 2026
Tuesday, March 17, 2026

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ​ណែ​នាំ​ឲ្យ​អាជ្ញា​ធរនិង​សមត្ថកិច្ច​ ខេត្ត​កំពង់​ឆ្នាំង​ យក​ចិត្ត​ទុក​ដាក់​ជម្រុញ​ការ​អនុវត្តគោល​នយោបាយ​ភូមិ​ ឃុំ សង្កាត់​ មាន​សុវត្ថិភាព

by Sorn Kunnivoth
99 ចំនួនអ្នកទស្សនា

កំពង់ឆ្នាំង ៖លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ឲ្យបានល្អប្រសើរនៅគ្រប់មូលដ្ឋាន ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តគោនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាពប្រចាំនព្វមាស ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ។

លោកជំទាវ ជូ ប៊ុនអេង បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឲ្យមានប្រសិទ្ធភាព ៕

អត្ថបទពាក់ព័ន្ធ