122 ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គ្រោះមហន្តរាយបានកើតឡើងគ្រប់ទម្រង់ ដែលបណ្តាលឱ្យមានបញ្ហាប្រឈមឥត ឈប់ឈរ និងបានគំរាមកំហែងកាន់តែខ្លាំងឡើង តាមរយៈការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកលលោក។ ការគូសបញ្ជាក់របស់ឯកឧត្តម ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលក្រសួងព័ត៌មានស្តីពី “ការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ក្នុងវិស័យព័ត៌មាន “ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម បានបន្តថា ថ្មីៗនេះនៅបណ្តាប្រទេសក្នុងតំបន់មានការរញ្ជួយដី ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើង និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ។ នាឱកាសនោះដែរ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា តួនាទីរបស់ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការគន្លឹះ ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃវដ្តគ្រោះមហន្តរាយ ដូចជា ក្នុងដំណាក់កាលត្រៀមបង្ការ ព័ត៌មានដើរតួជា អ្នកអប់រំសាធារណៈ និងការប្រកាសឱ្យ ដឹងមុនអំពីហានិភ័យ, ក្នុងតំណាក់កាលឆ្លើយតបសង្គ្រោះបន្ទាន់ ព័ត៌មានដើរតួជាឧបករណ៍សម្របសម្រួល និងដំណាក់កាលស្ដារឡើងវិញ ព័ត៌មានដើរតួជាអ្នកកសាងទំនុកចិត្ត និងស្តារស្ថេរភាពសង្គម ឡើងវិញ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026