88 បើសិនជាយើងមានព័ត៌មានអ្វីចេះតែផ្សាយ ចាំគេប្រតិកម្មតប ចាំគេបកស្រាយតប យើងគឺជាអ្នកចូលរួមក្នុងការបំពុលសង្គមវិញទេ ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព និងផ្តល់សុវត្ថិភាពទៅដល់សាធារណជនជាអ្នកប្រើប្រាស់ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ស្រី Nhishaeni Parmanadan តំណាង ក្រុម ហ៊ុនទីភ្នាក់ងារព័ត៌មាន Viory ប្រចាំ តំបន់ អាស៊ី និងក្រុមការ ងារ Viory មកពីប្រទេស អារ៉ាប់ អេមីរ៉ាត់ រួម ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជាការចាំបំផុតសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវតែផ្តល់ព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្កើនស្មារតីទុកចិត្តរបស់សាធារណជន។ ដូច្នេះហើយ ឯកឧត្តម ស្នើដល់ស្ថាប័ន អង្គភាពសារព័ត៌មានទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់ថាតើ ព័ត៌មានវីដេអូ រូបភាព និងសំឡេងទាំងនោះ តើវាពិតប្រាកដ ឬជាការបង្កើតដោយប្រព័ន្ធ AI មុននឹងបង្ហោះផ្សព្វផ្សាយ។ តាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីរត់អោយទាន់ការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសត្រូវមានការយល់ដឹង និងការប្រើប្រាស់ បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចេកវិទ្យាជាកាំបិតមុខពីរ ផ្តល់ប្រយោជន៍ឲ្យយើង ក៏ប៉ុន្តែវាក៏បំផ្លាញយើងវិញដែរ, វិទ្យាសាស្រ្តគឺជាកាំបិតមុខពីរ បម្រើមនុស្សផង បំផ្លាញមនុស្សផង ដើម្បីឲ្យវិទ្យាសាស្ត្របម្រើមនុស្ស វាត្រូវតែប្រើប្រាស់ប្រកបដោយសីលធម៍ ។ ដោយឡែកនៅក្នុងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន គឺនិយាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ។ គួរបញ្ជាក់ដែរថា សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ ធ្វើឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងអំពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព។សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាសរុបចំនួន ៥០នាក់ មកពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ៦នាក់,អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៦នាក់,អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ៦នាក់,អគ្គនាយយដ្ឋានព័ត៌មាន និងសោតទស្សន៍ ៦នាក់,អគ្គនាយយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ចំនួន៦នាក់, និងអង្គភាពសារព័ត៌មានឯកជន ២០អង្គភាពចំនួន ២០នាក់ ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026