81 កំពង់ឆ្នាំង ៖ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំតាំងពិព័រណ៍ ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ« ភូមិខ្ញុំ ផលិតផលខ្ញុំ » ដើម្បីលើកកម្ពស់គុណតម្លៃផលិតផលជនបទ និងជម្រុញការចូលរួមគាំទ្រផលិតផលសហគមន៍ឲ្យកាន់តែខ្លាំងក្លា តាមរយះការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរមា ។ ពិព័រណ៍ផលិតផលសហគមន៍នេះ រៀបចំធ្វើនៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង មានរយះពេល២ថ្ងៃគឺ ថ្ងៃទី២៩,៣០ ខែតុលា ឆ្នាំ២០២៥ ។ដែលពិធីបើកប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ ដើម្បីធានានិរន្តរភាព នៃប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ តាមរយៈការបណ្តុះគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍មូលធនមនុស្សឥតឈប់ឈរ ព្រមទាំងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានាផងដែរ។ ជាលទ្ធផលក្រសួង បានចូលរួមចំណែកក្នុងការបង្កើតមុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានា នៅតំបន់ជនបទ ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងជំរុញការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលមូលដ្ឋានចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដចូលរួមចំណែកក្នុងការងារពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផលិតឱ្យបានកាន់តែច្រើន និងប្រកបដោយគុណភាព សំដៅលើកកម្ពស់គុណតម្លៃផលិតផលជនបទ និងសូមចូលរួមគាំទ្រផលិតផលសហគមន៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ៕ ចែករំលែក: Share on Facebook (Opens in new window) Facebook Email a link to a friend (Opens in new window) Email Share on LinkedIn (Opens in new window) LinkedIn Share on X (Opens in new window) X Share on Telegram (Opens in new window) Telegram រូបអ្នកនិពន្ធ ការផ្សព្វផ្សាយដោយអ្នកនិពន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ Sorn Kunnivoth អត្ថបទពាក់ព័ន្ធ សម្តេចធិបតី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី June 19, 2026 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ជួបសម្តែងការគួរសម និងពិភាក្សាការងារ June 19, 2026 សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១ ០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ June 19, 2026 ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវីញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម June 19, 2026 ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ June 18, 2026 ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ June 18, 2026